SERVER-DINO text
server dino map

About


Server Dino ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2022 ក្នុងកំឡុងពេល Covid 19។ Server បង្កើតឡើងសម្រាប់អ្នកដែលចូលចិត្តការលេង Survival, Build, និង Farm។

Server ចាប់ផ្ដើមពី Minecraft Realm ដែលអាចលេងបានតែគ្នា 10 នាក់តែប៉ុណ្ណោះ។ ដោយមានការគាំទ្រនៅក្នុង TikTok ខ្នុំទទួលបានការ Donate គ្រប់គ្រាន់ដើម្បីបើក Server Dino ឱ្យមានការចូលលេងបានរហូតដល់ 20 នាក់ តែ Server មានការ Lag ជាខ្លាំង។ បន្ទាប់ពីការស្រាវជ្រាវ Server Dino ក៏សម្រេចចិត្តថាបើកឱ្យចូលលេងបាន ទាំង Bedrock និង Java ដែលធ្វើឱ្យ Server អាចលេងបានកាន់តែច្រើន។

តែគួរឱ្យសោកស្ដាយនៅក្នុងឆ្នាំ 2024 Server ត្រូវបានបិទដោយសារតែគ្មានការគាំទ្រនិងគ្មានថវិការ។ នៅក្នុងឆ្នាំ 2025 Server បានបើកវិញហើយមានការគាំទ្រជាច្រើន។ ដោយសារតែ world មួយមិនអាចមានមនុស្សច្រើនពេកខ្ញុំបាន set up server រងចាំមួយ។ នៅពេលដែល server ពេញអ្នកនឹងចូល server រងចាំដោយស្វ័យប្រវត្តិ។